ឯកឧត្តមបណ្ឌិត អិត សំហេង
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
Discover the history, mission and educational community that define LMTC.
មជ្ឈមណ្ឌលទទួលស្វាគមន៍ដល់ប្អូនៗសិស្សានុសិស្ស ដែលកំពុងសិក្សានៅថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យ ព្រមទាំងប្អូនៗដែលបានបោះបង់ការសិក្សា សូមមកទទួលយកសេវាការបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ។
កម្មវិធីបណ្ដុះបណ្ដាលចាប់ពីកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ C1, C2 និង C3 រហូតដល់ថ្នាក់វិស្វករបច្ចេកទេស។ សូមជ្រើសរើសការសិក្សានៅវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ហៅកាត់ថា NPIC ដើម្បីលើកកម្ពស់ជីវភាព អភិវឌ្ឍគ្រួសារ និងចូលរួមអភិវឌ្ឍប្រទេសជាតិ សម្រាប់សមាហរណកម្មអាស៊ាន។
កម្រិតវិជ្ជាជីវៈ
កម្រិតវិជ្ជាជីវៈ
កម្រិតវិជ្ជាជីវៈ
វិស្វករបច្ចេកទេស
សូមទទួលយកអត្ថប្រយោជន៍ពីការចូលរៀនវគ្គបណ្ដុះបណ្ដាលបច្ចេកទេស ដើម្បីលើកស្ទួយជីវភាពគ្រួសារឱ្យកាន់តែប្រសើរឡើង តាមរយៈការធ្វើឱ្យខ្លួនមានជំនាញ និងសមត្ថភាពពិតប្រាកដ។
ផលិតភាពការងាររបស់បុគ្គលម្នាក់ៗ ដែលស្ដែងចេញតាមរយៈការមានជំនាញវិជ្ជាជីវៈច្បាស់លាស់ ឥរិយាបថវិជ្ជមាន ការគោរពពេលវេលា និងភាពមានទំនួលខុសត្រូវក្នុងការងារ នឹងជំរុញឱ្យមានកំណើនផលិតភាពការងាររបស់អង្គភាពនីមួយៗ ដែលរួមចំណែកក្នុងការបង្កើនផលិតភាពជាតិជារួម។
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានលើកកម្ពស់កិច្ចសហការរវាងរដ្ឋ ឯកជន និងដៃគូអភិវឌ្ឍនានា ដើម្បីជំរុញការផ្សព្វផ្សាយ លើកកម្ពស់ការយល់ដឹង និងលើកទឹកចិត្តដល់យុវជន សិស្ស មាតាបិតា អាណាព្យាបាល និយោជក និយោជិត ព្រមទាំងសាធារណជនទូទៅ ឱ្យចូលរួមកាន់តែសកម្មក្នុងការសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស។
ការសិក្សាជំនាញបានចូលរួមក្នុងការបង្កើនប្រាក់ចំណូល ការបង្កើតការងារ និងការកាត់បន្ថយភាពក្រីក្រ ក្នុងជីវភាពគ្រួសារ។
យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ
រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈទៅដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។
ការបណ្ដុះបណ្ដាលនេះមានគោលបំណងធ្វើឱ្យប្រជាពលរដ្ឋកម្ពុជា និងយុវជន យ៉ាងហោចណាស់មានជំនាញមួយច្បាស់លាស់ប្រចាំជីវិត។
មជ្ឈមណ្ឌលអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈឡានឆាង-មេគង្គ នឹងចូលរួមយ៉ាងសកម្មក្នុងការបណ្ដុះបណ្ដាលធនធានមនុស្ស លើការសិក្សាជំនាញបច្ចេកទេស ដោយផ្ដោតលើការរៀនអនុវត្ត ផ្សារភ្ជាប់ជាមួយទ្រឹស្តី ដើម្បីឱ្យសិស្ស និងសិក្ខាកាមរៀនឆាប់ចេះ និងអាចយកជំនាញទៅប្រើប្រាស់ ក្នុងការប្រកបរបរចិញ្ចឹមជីវិត។
ផ្ដល់ចំណេះដឹងមូលដ្ឋាន និងគោលការណ៍បច្ចេកទេស ដែលត្រឹមត្រូវដល់សិស្ស និងសិក្ខាកាម។
អនុវត្តដោយផ្ទាល់ជាមួយឧបករណ៍ និងបច្ចេកវិទ្យាក្នុងរោងជាងទំនើប។
មជ្ឈមណ្ឌលមានធនធានសាស្ត្រាចារ្យ ដែលបានឆ្លងកាត់ការបណ្ដុះបណ្ដាលជាមួយសាស្ត្រាចារ្យបរទេស អ្នកជំនាញមកពីក្រុមហ៊ុន និងវិស្វករដែលមានបទពិសោធន៍ច្រើន។ អ្នកជំនាញទាំងនេះបានផ្ទេរចំណេះដឹង និងជំនាញជូនដល់គ្រូកម្ពុជា ដើម្បីបន្តការបណ្ដុះបណ្ដាលប្រកបដោយគុណភាព។
រោងជាងបណ្ដុះបណ្ដាលទំនើប ដែលមានឧបករណ៍បច្ចេកទេសសម្បូរបែប
មជ្ឈមណ្ឌលមានរោងជាងទំនើបចំនួន ២១ ដែលបានបំពាក់ដោយឧបករណ៍បច្ចេកទេសសម្បូរបែប និងទាន់សម័យ ស្របតាមតម្រូវការនៃការបណ្ដុះបណ្ដាល ជំនាញបច្ចេកទេសនីមួយៗ។
មជ្ឈមណ្ឌលបានចូលរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ និងជំរុញឱ្យប្រទេសកម្ពុជាឈានទៅរកប្រទេស ដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ តាមរយៈការអប់រំ និងបណ្ដុះបណ្ដាលកម្លាំងពលកម្មក្នុងស្រុក លើមុខជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។
ការបណ្ដុះបណ្ដាលត្រូវបានរៀបចំឱ្យស្របតាម ការរីកចម្រើននៃប្រព័ន្ធឌីជីថល និងតម្រូវការកម្លាំងពលកម្មក្នុងដំណាក់កាល នៃបដិវត្តន៍ឧស្សាហកម្ម ៤.០។
យើងសង្ឃឹម និងជឿជាក់ថា ដៃគូអភិវឌ្ឍទាំងអស់ នឹងបន្តជួយឧបត្ថម្ភ និងគាំទ្រដល់ដំណើរការរបស់មជ្ឈមណ្ឌល ឱ្យទទួលបានជោគជ័យតាមគោលដៅដែលបានកំណត់។
មជ្ឈមណ្ឌលអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈឡានឆាង-មេគង្គ ត្រូវបានបង្កើតឡើងក្រោមគំនិតផ្ដួចផ្ដើម «ផ្លូវមួយខ្សែក្រវាត់» របស់រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តាមរយៈកិច្ចសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ Tianjin Sino-German University of Applied Sciences និងវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា។
សាកលវិទ្យាល័យដៃគូផ្នែកបច្ចេកវិទ្យា ការបណ្ដុះបណ្ដាល និងការផ្ទេរចំណេះដឹង។
វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា ដែលជាស្ថាប័នអនុវត្តគម្រោង និងបណ្ដុះបណ្ដាល។
ថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរ បានចុះអនុស្សរណៈយោគយល់គ្នា នៅសាកលវិទ្យាល័យ Tianjin Sino-German University of Applied Sciences នៃសាធារណរដ្ឋប្រជាមានិតចិន។
កិច្ចសហការរវាងស្ថាប័នកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន
ឧបករណ៍បណ្ដុះបណ្ដាលស្របតាម បច្ចេកវិទ្យាបច្ចុប្បន្ន
គម្រោងមជ្ឈមណ្ឌលបានបំពាក់នូវឧបករណ៍ទំនើប ស្របតាមបច្ចេកវិទ្យាបច្ចុប្បន្ន ដែលជាជំនួយឥតចំណងរបស់ សាធារណរដ្ឋប្រជាមានិតចិន។ មជ្ឈមណ្ឌលបើកការបណ្ដុះបណ្ដាលដល់សិស្ស និស្សិត កម្មករ និងគ្រូបច្ចេកទេស។
មេកានិក និងមេកាត្រូនិក
ប្រព័ន្ធអគ្គិសនី និងការគ្រប់គ្រង
បណ្ដាញទំនាក់ទំនង និងបច្ចេកវិទ្យាឌីជីថល
បណ្ដុះបណ្ដាលជំនាញបច្ចេកទេស ឱ្យស្របតាមការរីកចម្រើន និងការវិវត្តនៃបច្ចេកវិទ្យាទំនើប នាពេលបច្ចុប្បន្ន និងអនាគត។
បណ្ដុះបណ្ដាលអ្នកបច្ចេកទេស សិស្ស និស្សិត កម្មករ និងបុគ្គលិកក្រុមហ៊ុនក្នុងប្រទេសកម្ពុជា និងបណ្ដាប្រទេសក្នុងតំបន់ទន្លេមេគង្គ រួមមាន ចិន ថៃ ឡាវ និងវៀតណាម។
កសាងរួមគ្នានូវការសិក្សាស្រាវជ្រាវ ផ្នែកបច្ចេកទេស វិទ្យាសាស្ត្រ និងនវានុវត្តន៍។
បន្តពង្រឹងកិច្ចសហប្រតិបត្តិការថ្នាក់ជាតិ និងអន្តរជាតិជាមួយប្រទេសក្នុងតំបន់ រួមមាន ចិន ថៃ ឡាវ និងវៀតណាម។
មជ្ឈមណ្ឌលបានរៀបចំពិធីសម្ពោធ និងដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ មជ្ឈមណ្ឌលអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឡានឆាង-មេគង្គ ក្រោមអធិបតីភាព ថ្នាក់ដឹកនាំជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន។
ពិធីសម្ពោធ និងដាក់ឱ្យប្រើប្រាស់ មជ្ឈមណ្ឌលអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឡានឆាង-មេគង្គ
ថ្នាក់ដឹកនាំ និងគណៈប្រតិភូ នៃព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន
ឧបករណ៍បណ្ដុះបណ្ដាលទាន់សម័យ ស្របតាមកម្មវិធីសិក្សាជាតិ និងអន្តរជាតិ
មជ្ឈមណ្ឌលបានធ្វើពិធីសម្ពោធ និងដាក់ឱ្យប្រើប្រាស់នូវ មជ្ឈមណ្ឌលអប់រំបណ្ដុះបណ្ដាលវិជ្ជាជីវៈឡានឆាង-មេគង្គ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងឯកឧត្តម Li Hongzhong សមាជិកការិយាល័យនយោបាយ គណៈមជ្ឈិមបក្សកុម្មុយនីស្តចិន ព្រមទាំងឯកឧត្តម លោកជំទាវ និងគណៈប្រតិភូអមដំណើរផងដែរ។
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ
សមាជិកការិយាល័យនយោបាយ គណៈមជ្ឈិមបក្សកុម្មុយនីស្តចិន
មជ្ឈមណ្ឌលបានបំពាក់នូវឧបករណ៍ទំនើបៗ និងទាន់សម័យ ស្របតាមកម្មវិធីសិក្សាជាតិ និងអន្តរជាតិ ដើម្បីផ្ដល់ការបណ្ដុះបណ្ដាល ដែលមានគុណភាព និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។
បំពាក់ឧបករណ៍បច្ចេកទេសទាន់សម័យ សម្រាប់ការអនុវត្តជាក់ស្ដែង។
ស្របតាមកម្មវិធីសិក្សាជាតិ និងស្តង់ដារអន្តរជាតិ។
មានបទពិសោធន៍ និងទទួលបាន ការបណ្ដុះបណ្ដាលពីបរទេស។
សាស្ត្រាចារ្យរបស់មជ្ឈមណ្ឌលមានបទពិសោធន៍ច្រើន និងបានទទួលការបណ្ដុះបណ្ដាលពីបរទេស ព្រមទាំងពីក្រុមហ៊ុនផលិតឧបករណ៍ដោយផ្ទាល់ ដើម្បីធានាគុណភាពនៃការបណ្ដុះបណ្ដាល។
Login to Like, Comment, Download Books or join Chat.